ក្នុងករណីមានការកំណត់ពេលវេលាការណាត់ជួបរបស់អ្នកនៅមន្ទីរពេទ្យ Duke Health លោកអ្នកអាចស្នើសុំអ្នកបកប្រែភាសាវេជ្ជសាស្ត្រដើម្បីចូលរួមការណាត់ជួបរបស់អ្នក។ សេវាអ្នកបកប្រែភាសាមាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈអ្នកបកប្រែភាសាផ្ទាល់មាត់ជួបដោយផ្ទាល់ តាមទូរស័ព្ទ ឬវីដេអូ។ ប្រសិនបើលោកអ្នកមានគណនី My Duke Health (Duke MyChart) លោកអ្នកអាចបង្ហាញតម្រូវការភាសានិងអ្នកបកប្រែភាសាដែលអ្នកពេញចិត្តនៅក្នុងកម្រងព័ត៌មានរបស់អ្នក។
សេវាបកប្រែភាសាផ្ទាល់មាត់នៅមន្ទីរពេទ្យ យ Duke Health (Interpreter Services)
ខ្មែរ (Cambodian)
ការប្រាស្រ័យទាក់ទងច្បាស់លាស់ជាមួយក្រុមថែទាំសុខភាពរបស់អ្នកមានសារៈសំខាន់ក្នុងការយល់ដឹងអំពីស្ថានភាពសុខភាពរបស់អ្នកឬសមាជិកគ្រួសារ។ វាអនុញ្ញាតឱ្យអ្នកនិងគ្រូពេទ្យធ្វើការសម្រេចចិត្តក្នុងការព្យាបាលដើម្បីសម្រេចបាននូវលទ្ធផលល្អបំផុត។ នោះហើយជាមូលហេតុដែលមន្ទីរពេទ្យ Duke Health ផ្តល់ជូនសេវាជំនួយបកប្រែភាសាផ្ទាល់មាត់ឥតគិតថ្លៃសម្រាប់អ្នកជំងឺទាំងអស់ដែលចូលចិត្តការប្រាស្រ័យទាក់ទងជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ អ្នកបកប្រែផ្ទាល់មាត់របស់យើងត្រូវបានបណ្តុះបណ្តាលឱ្យធ្វើការក្នុងកន្លែងថែទាំសុខភាពនិងធ្វើតាមស្តង់ដារជាតិទាំងអស់សម្រាប់អ្នកបកប្រែពេទ្យ។
ការកំណត់ពេលសេវាបកប្រែផ្ទាល់មាត់
ជម្រើសសេវាបកប្រែផ្ទាល់មាត់
អ្នកបកប្រែភាសាផ្ទាល់មាត់ជួបដោយផ្ទាល់
អ្នកជំងឺមានសិទ្ធិស្នើសុំអ្នកបកប្រែភាសាដោយផ្ទាល់ជួបដោយផ្ទាល់នៅមន្ទីរពេទ្យ Duke Health និងគ្លីនិកទាំងអស់។ មន្ទីរពេទ្យ Duke Health នឹងខិតខំប្រឹងប្រែងដែលសមហេតុផលទាំងអស់ ដើម្បីបំពេញតាមសំណើរបស់អ្នក។ ប្រសិនបើមិនមានអ្នកបកប្រែភាសាផ្ទាល់មាត់ជួបដោយផ្ទាល់ទេ យើងខ្ញុំនឹងភ្ជាប់លោកអ្នកទៅកាន់អ្នកបកប្រែភាសាវេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈវីដេអូ ឬសេវាកម្មទូរស័ព្ទរបស់យើង។ ប្រសិនបើលោកអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ជួបដោយផ្ទាល់ សូមជូនដំណឹងដល់បុគ្គលិករបស់យើងនៅពេលចូលមន្ទីរពេទ្យ ឬជាមុននៅពេលណាអាចធ្វើទៅបាន។
សេវាទូរស័ព្ទ
អ្នកបកប្រែភាសាវេជ្ជសាស្រ្ដអាចរកបានតាមរយៈទូរស័ព្ទជាង 150 ភាសា 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីជួយការមកជួបពិនិត្យថែទាំសុខភាពរបស់អ្នក។ ប្រសិនបើភាសាដែលអ្នកពេញចិត្តមិនបង្ហាញនៅក្នុងកម្រងព័ត៌មានមន្ទីរពេទ្យ My Duke Health របស់អ្នកទេ សូមប្រាកដថាត្រូវជូនដំណឹងដល់បុគ្គលិកអំពីតម្រូវការភាសារបស់អ្នក នៅពេលកំណត់ពេលវេលាការណាត់ជួបរបស់អ្នក ឬឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលមកដល់។
សេវាតាមវីដេអូ
នៅគ្រប់ទីតាំងនៃមន្ទីរពេទ្យ Duke Health អ្នកបកប្រែភាសាវេជ្ជសាស្ត្រអាចរកបានតាមរយៈវីដេអូ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ ដែលមានជាង 40 ភាសា រួមទាំងភាសាប្រើសញ្ញាអាមេរិក (ASL) ផងដែរ។ ប្រសិនបើភាសាដែលអ្នកពេញចិត្តមិនបង្ហាញនៅក្នុងកម្រងព័ត៌មានមន្ទីរពេទ្យ My Duke Health របស់អ្នកទេ សូមប្រាកដថាត្រូវជូនដំណឹងដល់បុគ្គលិកអំពីតម្រូវការភាសារបស់អ្នក នៅពេលកំណត់ពេលវេលាការណាត់ជួបរបស់អ្នក ឬឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលមកដល់។
ភាសាប្រើសញ្ញាអាមេរិក (ASL)
អ្នករៀបចំពេលវេលារបស់អ្នកអាចរៀបចំសម្រាប់អ្នកបកប្រែភាសាផ្ទាល់មាត់ ASL ដោយជួបដោយផ្ទាល់ នៅពេលលោកអ្នកធ្វើការណាត់ជួបរបស់អ្នកនៅទីតាំងនៃមន្ទីរពេទ្យ Duke Health ណាមួយ។ ប្រសិនបើមិនមានអ្នកបកប្រែភាសាផ្ទាល់មាត់ជួបដោយផ្ទាល់ មិនអាចមាននោះ មន្ទីរពេទ្យ Duke Health អាចផ្តល់សេវាបកប្រែភាសាផ្ទាល់មាត់ ASLតាមប្រព័ន្ធវីដេអូ។
Telehealth
សម្រាប់ការណាត់ជួប (តាមអនឡាញ) telehealth នោះ សេវាកម្មភាសាត្រូវផ្តល់ជូនតាមរយៈប្រព័ន្ធកម្មវិធី (telehealth) ដែលបានអនុម័ត។ ការប្រជុំរបស់អ្នកនឹងរួមបញ្ចូលអ្នក គ្រូពេទ្យរបស់អ្នកនិងអ្នកបកប្រែផ្ទាល់មាត់។ សេវាអ្នកបកប្រែភាសាតាមប្រព័ន្ធកម្មវិធី (telehealth) ទាំងអស់ អាចត្រូវបានកំណត់ដោយអ្នកកំណត់ពេលវេលារបស់អ្នក នៅពេលលោកអ្នកធ្វើការណាត់ជួបរបស់អ្នក។
ពិនិត្យអ្នកជំងឺនៅមន្ទីរពេទ្យ
ប្រសិនបើលោកអ្នកកំពុងពិនិត្យមើលស្ថានភាពសមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់នៅក្នុងមន្ទីរពេទ្យ Duke Health ប៉ុន្តែភាសាអង់គ្លេសមិនមែនជាភាសាដែលអ្នកពេញចិត្តនោះទេ យើងអាចជួយបាន។ សូមទូរស័ព្ទមកលេខត្រឹមត្រូវខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែម។
- Duke University Hospital: 919-681-3007
- Duke Raleigh Hospital, a Campus of Duke University Hospital: 919-954-3126 (ផ្នែកផ្តល់ព័ត៌មានអ្នកជំងឺ)
- Duke Regional Hospital: 919-470-4000
- Duke Health Hospital: 919-684-8111
ការបកប្រែជាលាយលក្ខណ៍អក្សរ
ដើម្បីធានាថា លោកអ្នកយល់ច្បាស់អំពីព័ត៌មានសុខភាពជាលាយលក្ខណ៍អក្សរ យើងផ្តល់ជូនការបកប្រែភាសានូវឯកសារបោះពុម្ព រួមទាំងលិខិតយល់ព្រមរបស់មន្ទីរពេទ្យ Duke Health ការណែនាំអំពីការអនុញ្ញាតឲ្យចេញពីពេទ្យ ឯកសារអប់រំ និងឯកសារវេជ្ជសាស្ត្រផ្សេងទៀតរបស់មន្ទីរពេទ្យ Duke Health។ ក្នុងនាមតំណាងឱ្យលោកអ្នក គិលានុបដ្ឋាកយិកា វេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាថែទាំសុខភាពដទៃទៀត អាចដាក់សំណើរសុំបកប្រែភាសាសម្រាប់ឯកសារបោះពុម្ពរបស់មន្ទីរពេទ្យ Duke Health។
សេវាបម្រើអ្នកជំងឺក្រៅប្រទេស
ប្រសិនបើលោកអ្នកកំពុងធ្វើដំណើរទៅមន្ទីរពេទ្យ Duke Health មកពីប្រទេសផ្សេង សេវាបម្រើអ្នកជំងឺក្រៅប្រទេស អាចជួយលោកជាមួយការបកប្រែភាសាផ្ទាល់មាត់ ការកំណត់ពេលវេលាណាត់ជួប ការរៀបចំមធ្យោបាយដឹកជញ្ជូននិងកន្លែងស្នាក់នៅ និងមានអ្វីជាច្រើនទៀត។